Skip to content
Menu
ស ម៉ូរ៉ា
  • ទំព័រដើម
  • អំពីខ្ញុំ
  • ឯកសារសំខាន់ៗ
    • ឯកសារពាកព័ន្ធនឹងវិស័យការងារ
    • ច្បាប់
  • រូបភាព
  • វីដេអូ
  • ទំនាក់ទំនង
  • ចុះឈ្មោះ
ស ម៉ូរ៉ា

Day: July 16, 2020

លិខិតឆ្លើយតបរបស់សង្គមស៊ីវិលរក្សារជំហរទៅលើរបាយការណ៍ស្តីពីមីក្រូហិរញ្ញវត្ថុ

Posted on 16/07/202026/03/2025

ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០២០ ជម្រាបជូន• ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា• ប្រធានសមាគមធនាគារនៅកម្ពុជា យើងខ្ញុំ​បានអាន លិខិត​ចំហរ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅកម្ពុជា ដែលបាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កាល​ពី​យប់​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២០នេះ និង​បាន​ជម្រាប​ជូន​មក​អង្គការ និង​សហជីព​យើង​ខ្ញុំ ទាំង​៤ស្ថាប័ន ។ ជា​ជំហរ​រួម​យើង​ខ្ញុំ សូម​បដិសេធ​សំណើ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា ក្នុង​ការ​កែប្រែ​ទៅ​លើ​របាយការណ៍​ទាំង៣ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​កម្ចីឥណទាន​ខ្នាត​តូច នៅ​កម្ពុជា ។ ព័ត៌​មាន និង​រឿងរ៉ាវ​របស់​បុគ្គល​នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចុះផ្សាយ​ទាំងនេះគឺ​នៅតែ​មាន​ភាព​ច្បាស់លាស់​ត្រឹម​ត្រូវ​ដដែល​ដោយ​មិនអាច​កែ​ប្រែ​បាន ។ យើងខ្ញុំ នឹង​បន្ត​ការពារ​ឯកជន​ភាពបុគ្គល​ដែល​សម្រេច​ចិត្ត​ចែក​រំលែក​រឿងរ៉ាវ​របស់​ពួក​គាត់​ជាមួយ​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​យើងខ្ញុំ ក្នុង​លក្ខ​ខណ្ឌលាក់​បាំង​អត្ត​សញ្ញាណ ។ យើងខ្ញុំ​ សូម​លើក​ទឹក​ចិត្ត សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា ក៏​ដូច​ជា​ភាគី​ពាក់​ព័ន្ធ ឱ្យ​អាន​របាយ​ការណ៍​ទាំង​នេះ ឱ្យ​បាន​លម្អិត ដើម្បី​ឈ្វេង​យល់​កាន់​តែ​ច្បាស់​អំពី គោលបំណង វិធី​សាស្ត្រ និង​ការ​រក​ឃើញ​ផ្សេងៗ​នៅ​ក្នុង​របាយ​ការណ៍ ។ សិទ្ធិ​មនុស្ស​គឺ​ជា​សិទ្ធិ​មាន​ពី​កំណើត​របស់​មនុស្ស​គ្រប់​រូប ហើយ​រឿង​រ៉ាវ​របស់​មនុស្ស​គឺ​ជា​មូលដ្ឋាន​គ្រឹះសំខាន់​នៃ​ការ​ស្រាវ​ជ្រាវ​បែប​គុណ​ភាព ។ ការងារ​មួយ​ក្នុងចំណោម​ការងារ​ផ្សេងទៀត​របស់យើង​ខ្ញុំគឺ ដើម្បី​ជួយបន្លឺសំឡេង​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះពី​ការរំលោភ​សិទ្ធិមនុស្ស និង​ផ្សព្វផ្សាយ​រឿងរ៉ាវ​ទាំងនោះ​ឱ្យបានទូលំ​ទូលាយ ក្នុង​គោល​បំណង​ដើម្បី​ឱ្យមាន​ការកែប្រែ​ជាវិជ្ជមាន​នៅក្នុងសង្គម និងដើម្បី​ការពារ​កុំឱ្យកើត​មានការរំលោភ​បំពានផ្សេងៗ ។ យើងខ្ញុំ…

Read More
July 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Jun   Aug »

ព័ត៌មានថ្មីៗ

  • តើរដ្ឋាភិបាលគួរធ្វើខ្លះដើម្បីដោះស្រាយជីវភាពកម្មករ និងអ្នកមានចំណូលទាប?
  • យុទ្ធនាការណ៍៖ ការសុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • រដ្ឋសភាកម្ពុជាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ស្តីពីការងារ
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • សេចក្តីថ្លែងការណ៍៖ សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន
©2026 ស ម៉ូរ៉ា | Powered by SuperbThemes!