នៅសប្តាហ៍ទី៦នេះ ក្រុមសង្គមស៊ីវិល បន្តនិយាយអំពីការចាប់ខ្លួនលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីព ក៏ដូចជាការចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍” មកលើសកម្មជនសង្គមជាយុវជនចំនួន ៧នាក់ ដែលជាសមាជិកក្រុម ខ្មែរថាវរៈ និង សមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ដែលតែងតែតវ៉ាអហិង្សាជំទាស់នឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងកញ្ញាឆ្នាំមុន ។ ផ្ទុយស្រឡះពីសកម្មជនសង្គមនានានៅទូទាំងពិភពលោក ដែលតែងទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់សាធារណជន និងអាជ្ញាធររដ្ឋ នៅពេលដែលអ្នកទាំងនោះឈរជួរមុខ និងមានភាពសកម្មនិយមក្នុងកិច្ចការពារសិទិ្ធ និងផលប្រយោជន៍កម្មករ គ្រូបង្រៀន និងបញ្ហាសង្គមនៅប្រទេសយើងដូចជាអ្នកទាំង ៨ នាក់ មិនសូវទទួលបានការគាំទ្រ យកចិត្តទុកដាក់ និងលើកទឹកចិត្តពីអាជ្ញាធររដ្ឋនោះទេ ។ ប៉ុន្តែអ្នកទាំង ៨ បែរជាទទួលការគម្រាមកំហែង បំភិតបំភ័យ និងចាប់ខ្លួនដាក់ពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ ។ ប្រសិនបើអ្នកទាំងនេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គម តទៅទៀត ? សូមគាំទ្រ និងលើកទឹកចិត្តសកម្មភាពដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋនៅក្នុងប្រទេសយើង ។ សូមចែករំលែករូបភាពខាងក្រោមនេះ ! #ដោះលែងអ្នកការពារសិទិ្ធមនុស្ស…
រដ្ឋសភាកម្ពុជាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ស្តីពីការងារ
រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលសហជីពមើលឃើញថា ការធ្វើវិសោធន៍កម្មនេះបានធ្វើអោយកម្មករខាតបង់បន្ថែមទៀតនូវថ្ងៃឈប់សំរាក់ដោយមានប្រាក់ឈ្នូល។
យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
នៅសប្តាហ៍ទី៤នេះ ក្រុមសង្គមស៊ីវិល នឹងបន្តលើកឡើងពីការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហជីព ក៏ដូចជាការចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” មកលើសកម្មជនសង្គមជាយុវជននៃក្រុមខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរចំនួន ៧នាក់ ដែលតែងតែតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ។ លោក រ៉ុង ឈុន ក៏ដូចជាមេដឹកនាំសហជីពដទៃទៀត តែងឈរជួរមុខក្នុងការលើកឡើងជាសាធារណៈ អំពីបញ្ហាសិទិ្ធ និងផលប្រយោជន៍របស់គ្រូបង្រៀន ។ ក្រោយពេលលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ តែងតែសកម្មក្នុងការតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនមិនត្រឹមត្រូវចំពោះរូបលោក ។ ប្រសិនបើអ្នកទាំងនេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គម តទៅទៀត ? សូមគាំទ្រ និងលើកទឹកចិត្តសកម្មភាពដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋនៅក្នុងប្រទេសយើង ។ សូមចែករំលែករូបភាពខាងក្រោមនេះ ! #ដោះលែងអ្នកការពារសិទិ្ធមនុស្ស #FreeHumanRightsDefenders
យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
នៅសប្តាហ៍ទី៤នេះ ក្រុមសង្គមស៊ីវិល នឹងបន្តលើកឡើងពីការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហជីព ក៏ដូចជាការចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” មកលើសកម្មជនសង្គមជាយុវជននៃក្រុមខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរចំនួន ៧នាក់ ដែលតែងតែតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ។ លោក រ៉ុង ឈុន ក៏ដូចជាមេដឹកនាំសហជីពដទៃទៀត តែងឈរជួរមុខក្នុងការលើកឡើងជាសាធារណៈ អំពីបញ្ហាសិទិ្ធ និងផលប្រយោជន៍របស់គ្រូបង្រៀន ។ ក្រោយពេលលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ តែងតែសកម្មក្នុងការតវ៉ាដោយអហិ ង្សាប្រឆាំងនឹងការចាប់ខ្លួនមិនត្រឹមត្រូវចំពោះរូបលោក ។ ប្រសិនបើអ្នកទាំងនេះត្រូវបានតុលាការផ្ តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គម តទៅទៀត ? សូមគាំទ្រ និងលើកទឹកចិត្តសកម្មភាពដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋនៅក្នុងប្រទេសយើង ។ សូមចែករំលែករូបភាពខាងក្រោមនេះ ! #ដោះលែងអ្នកការពារសិទិ្ធមនុស្ស #FreeHumanRightsDefenders
យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
នៅសប្តាហ៍ទី៤នេះ ក្រុមសង្គមស៊ីវិល នឹងបន្តលើកឡើងពីការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហជីព ក៏ដូចជាការចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” មកលើសកម្មជនសង្គមជាយុវជននៃក្រុមខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរចំនួន ៧នាក់ ដែលតែងតែតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ។ លោក រ៉ុង ឈុន ក៏ដូចជាមេដឹកនាំសហជីពដទៃទៀត តែងឈរជួរមុខក្នុងការលើកឡើងជាសាធារណៈ អំពីបញ្ហាសិទិ្ធ និងផលប្រយោជន៍របស់គ្រូបង្រៀន ។ ក្រោយពេលលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ តែងតែសកម្មក្នុងការតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនមិនត្រឹមត្រូវចំពោះរូបលោក ។ ប្រសិនបើអ្នកទាំងនេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គម តទៅទៀត ? សូមគាំទ្រ និងលើកទឹកចិត្តសកម្មភាពដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋនៅក្នុងប្រទេសយើង ។ សូមចែករំលែករូបភាពខាងក្រោមនេះ ! #ដោះលែងអ្នកការពារសិទិ្ធមនុស្ស #FreeHumanRightsDefenders #FreeRongChhun
សេចក្តីថ្លែងការណ៍៖ សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន
ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ – យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ចោលការចោទប្រកាន់ទាំងអស់និងដោះលែងរូបលោក ពីការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ឱ្យបានឆាប់ ។ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបាននគរបាលចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះលោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជុំវិញទស្សនៈកិច្ចរបស់លោកទៅកាន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ។ លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ដល់បទសម្ភាសន៍តាមវិទ្យុមួយនៅមុនពេលមានការចាប់ខ្លួនលោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់ថា រូបលោកបានចែករំលែកព័ត៌មានមិនពិតតាមរយៈ សេចក្ដីថ្លែងការណ៍ជាសាធារណៈមួយ កាលពីសប្ដាហ៍មុន ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដីសហគមន៍នៅតាមបណ្ដោយព្រំដែន ។ លោក រ៉ុង ឈុន ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ និងត្រូវបានចោទប្រកាន់ពី “បទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម”…
លិខិតឆ្លើយតបរបស់សង្គមស៊ីវិលរក្សារជំហរទៅលើរបាយការណ៍ស្តីពីមីក្រូហិរញ្ញវត្ថុ
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ជម្រាបជូន• ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា• ប្រធានសមាគមធនាគារនៅកម្ពុជា យើងខ្ញុំបានអាន លិខិតចំហររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ និងបានជម្រាបជូនមកអង្គការ និងសហជីពយើងខ្ញុំ ទាំង៤ស្ថាប័ន ។ ជាជំហររួមយើងខ្ញុំ សូមបដិសេធសំណើរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្នុងការកែប្រែទៅលើរបាយការណ៍ទាំង៣ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច នៅកម្ពុជា ។ ព័ត៌មាន និងរឿងរ៉ាវរបស់បុគ្គលនៅក្នុងរបាយការណ៍ដែលបានចុះផ្សាយទាំងនេះគឺនៅតែមានភាពច្បាស់លាស់ត្រឹមត្រូវដដែលដោយមិនអាចកែប្រែបាន ។ យើងខ្ញុំ នឹងបន្តការពារឯកជនភាពបុគ្គលដែលសម្រេចចិត្តចែករំលែករឿងរ៉ាវរបស់ពួកគាត់ជាមួយក្រុមអ្នកសិក្សាស្រាវជ្រាវយើងខ្ញុំ ក្នុងលក្ខខណ្ឌលាក់បាំងអត្តសញ្ញាណ ។ យើងខ្ញុំ សូមលើកទឹកចិត្ត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ឱ្យអានរបាយការណ៍ទាំងនេះ ឱ្យបានលម្អិត ដើម្បីឈ្វេងយល់កាន់តែច្បាស់អំពី គោលបំណង វិធីសាស្ត្រ និងការរកឃើញផ្សេងៗនៅក្នុងរបាយការណ៍ ។ សិទ្ធិមនុស្សគឺជាសិទ្ធិមានពីកំណើតរបស់មនុស្សគ្រប់រូប ហើយរឿងរ៉ាវរបស់មនុស្សគឺជាមូលដ្ឋានគ្រឹះសំខាន់នៃការស្រាវជ្រាវបែបគុណភាព ។ ការងារមួយក្នុងចំណោមការងារផ្សេងទៀតរបស់យើងខ្ញុំគឺ ដើម្បីជួយបន្លឺសំឡេងរបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះពីការរំលោភសិទ្ធិមនុស្ស និងផ្សព្វផ្សាយរឿងរ៉ាវទាំងនោះឱ្យបានទូលំទូលាយ ក្នុងគោលបំណងដើម្បីឱ្យមានការកែប្រែជាវិជ្ជមាននៅក្នុងសង្គម និងដើម្បីការពារកុំឱ្យកើតមានការរំលោភបំពានផ្សេងៗ ។ យើងខ្ញុំ…
សេចក្តីថ្លែងការណ៍៖ រយៈពេល៤ឆ្នាំកន្លងទៅហើយ ពុំទាន់មានការស៊ើបអង្កេតដោយប្រសិទ្ធភាពក្នុងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី
ត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ នៅថ្ងៃគម្រប់ខួប ៤ ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងអ្នកការពារសិទ្ធិមនុស្សដែលមានកិត្តិនាមនេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិលចំនួន ៣០ ដែលមានរាយនាមខាងក្រោម សូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀងមួយដើម្បីស៊ើបអង្កេតដោយប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន នៅក្នុងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលអូសបន្លាយពេលយូរទៅហើយ។ យើងខ្ញុំក៏ស្នើដល់អាជ្ញាធរសូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការយាយីទៅលើបុគ្គលនានាដែលគោរពវិញ្ញាណក្ខន្ធរបស់លោកដោយសន្តិវិធី។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈលោកកំពុងចូលរួមពិសារកាហ្វេក្នុងស្ថានីយប្រេងឥន្ធនៈមួយនៅកណ្តាលរាជធានីភ្នំពេញ។ ដោយពុំមានធ្វើការស៊ើបអង្កេតជាបន្ទាន់ ហ្មត់ចត់និងដោយឯករាជ្យ អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ដែលបង្ហាញឈ្មោះខ្លួនឯងថា “ជួបសម្លាប់” និង “សារភាព” ថា ខ្លួនជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។ បន្ទាប់ពីការជំនុំជម្រះក្តីរយៈពេលកន្លះថ្ងៃនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ជាការជំនុំជម្រះដែលរងការរិះគន់យ៉ាងច្រើនដោយសារពុំស្របជាមួយបទដ្ឋានជំនុំជម្រះដោយយុត្តិធម៌អន្តរជាតិនោះ តុលាការបានរកឃើញថាលោក អឿត អាង មានពិរុទ្ធភាពពីបទឃាតកម្ម និងបានផ្តន្ទាទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩…
កម្មករ កម្មការិនី រោងចក្រកាត់ដេរជួបការលំបាកខ្លាំងក្នុងការសងបំណុល ខណៈដែលវិបត្តិវីរុសកូវីដ១៩ ធ្វើឱ្យរោងចក្រមួយចំនួនផ្អាកដំណើរការ
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ កម្មករ កម្មការិនី រោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា នឹងជួបការលំបាកជាខ្លាំង ក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការដោយសារបញ្ហាកូវីដ១៩ ។ បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់ ។ នៅក្នុងរបាយការណ៍ “ការធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” ដែលជារបាយការណ៍សង្ខេបរួមគ្នាមួយ រវាងសម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិជាមួយកម្មករ កម្មការិនី ច្រើនជាង១៥០នាក់ (ភាគច្រើនជាស្ដ្រី) មកពីរោងចក្រកាត់ដេរចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាពីផលលំបាកនៃការជាប់ជំពាក់បំណុលរបស់ពួកគាត់ ខណៈដែលរោងចក្ររាប់រយបានផ្អាកដំណើរការ ដោយសារការរីករាលជាសកលនៃវីរុសកូវីដ១៩នេះ ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កង្វះខាតនៃប្រាក់ឈ្នួលសមរម្យនៅក្នុងប្រទេសកម្ពុជា បានបង្ខំឱ្យកម្មករ កម្មការិនីទាំងនេះ ជំពាក់បំណុលច្រើនឡើងៗ ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពរស់នៅ…
ឱវាទរបស់ មហាត្មៈ គន្ធី៖ បាបកម្មសង្គមទាំងប្រាំពីរ
មហាត្មៈ គន្ធី ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ពូកែនៃប្រទេសឥណ្ឌាអំឡុងពេលចលនាទាមទារឯករាជ្យជាតិឥណ្ឌា។ គាត់ជាអ្នកត្រួសត្រាយក្នុងការទប់ទល់ពីការគាបសង្កត់អ្នកបាសបោរជាច្រើន ដោយការប្រកាន់ភ្ជាប់ភាពអត់ធ្មត់ អហិង្សា គន្ធីបានធ្វើអោយប្រទេសឥណ្ឌាឆ្ពោះទៅរកញភាពឯករាជ្យ និងបានបំផុសអោយមានចលនាតស៊ូសំរាប់សិទ្ធនិងសេរីភាព ក្នុងពិភពលោក។ មុនពេលដែលគាត់ត្រូវបានគេធ្វើឃាត គេបានឃើញឱវាទមួយដែលលោកបានសរសេរនៅលើក្រដាស់សំរាប់ចៅប្រុសរបស់គាត់ និងជាគំនិតអប់រំសំរាប់មនុស្សរាល់គ្នា។បាប់កម្មសង្គមទាំងប្រាំពីរនោះមាន៖ នយោបាយដោយគ្មានគោលការណ៍ មានបាន (ទ្រព្យសម្បត្តិ) ដោយមិនធ្វើការ សប្បាយរីករាយដោយគ្មានសតិសម្បជញ្ញៈ មានចំណេះតែគ្មានចរិយាសម្បត្តិ រកស៊ី (ពាណិជ្ជកម្ម) ដោយគ្មានសីលធម៌ វិទ្យាសាស្ត្រដោយគ្មានមនុស្សធម៌ ការគោរពបូជាដោយគ្មានការលះបង់