Skip to content
Menu
ស ម៉ូរ៉ា
  • ទំព័រដើម
  • អំពីខ្ញុំ
  • ឯកសារសំខាន់ៗ
    • ឯកសារពាកព័ន្ធនឹងវិស័យការងារ
    • ច្បាប់
  • រូបភាព
  • វីដេអូ
  • ទំនាក់ទំនង
  • ចុះឈ្មោះ
ស ម៉ូរ៉ា

Day: July 9, 2020

សេចក្តីថ្លែងការណ៍៖ រយៈពេល៤ឆ្នាំកន្លងទៅហើយ ពុំទាន់មានការស៊ើបអង្កេតដោយប្រសិទ្ធភាពក្នុងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី

Posted on 09/07/202006/05/2022

ត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដោយ​មានការចូលរួមពីអង្គការ​សហប្រជាជាតិ​ នៅ​ថ្ងៃ​គម្រប់​ខួប​ ​៤ ឆ្នាំ​ នៃឃាត​កម្ម​លើលោក​បណ្ឌិត​ កែម​ ឡី ​អ្នក​វិភាគ​នយោបាយ​និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែលមាន​កិត្តិនាមនេះ​​ យើង​ខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិល​ចំនួន ៣០ ដែលមាន​រា​យ​នាម​ខាង​ក្រោម​ សូមអំពាវ​នាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​ និង​ឥត​លម្អៀង​មួយ​ដើម្បី​​ស៊ើប​អង្កេត​ដោយ​ប្រសិទ្ធភាព​ និង​អាច​ជឿទុកចិត្ត​បាន​ ​​នៅ​ក្នុង​​ករណីឃាតកម្ម​​លើ​លោក​បណ្ឌិត ​កែម​ ឡី ដែល​អូស​បន្លាយ​ពេល​យូរ​​ទៅហើយ។ យើង​ខ្ញុំ​ក៏​ស្នើ​ដល់អាជ្ញា​ធរសូម​​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ និង​ការយាយី​ទៅលើ​បុគ្គល​នានា​ដែល​​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​ដោយ​សន្តិវិធី។           នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត​​ កែម ឡី ត្រូវបានខ្មាន់​កាំភ្លើង​​បាញ់សម្លាប់ខណៈលោក​កំពុងចូលរួម​ពិសារ​កាហ្វេក្នុង​​ស្ថានីយប្រេង​ឥន្ធនៈមួយនៅ​កណ្តាល​រាជធានីភ្នំពេញ​។ ដោយ​ពុំមាន​ធ្វើការ​ស៊ើប​អង្កេត​ជាបន្ទាន់ ​ហ្មត់ចត់​និង​ដោយ​ឯក​រាជ្យ​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​​បុរស​ម្នាក់ឈ្មោះ​ អឿត​ អាង​ ដែលបង្ហាញ​​​ឈ្មោះ​​ខ្លួន​ឯង​ថា “ជួប​សម្លាប់” និង​ “សារភាព” ​ថា ខ្លួន​​ជាអ្នក​សម្លាប់លោក​បណ្ឌិត​ កែម​ ឡី ។ បន្ទាប់ពីការ​ជំនុំជម្រះក្តីរយៈពេល​​កន្លះ​ថ្ងៃ​នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០១៧ ជាការ​ជំនុំជម្រះដែល​​​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ដោយសារ​ពុំស្រប​ជាមួយ​បទដ្ឋាន​ជំនុំជម្រះ​ដោយ​យុត្តិធម៌អន្ត​រជាតិ​នោះ តុលាការ​បាន​រក​ឃើញ​ថាលោក​ អឿ​ត អាង​ មាន​ពិរុទ្ធភាព​ពីបទ​ឃាតកម្ម​ និង​បាន​ផ្តន្ទាទោស​គាត់ដាក់​ពន្ធនាគារ​​អស់មួយ​ជីវិត។ នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩…

Read More
July 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Jun   Aug »

ព័ត៌មានថ្មីៗ

  • តើរដ្ឋាភិបាលគួរធ្វើខ្លះដើម្បីដោះស្រាយជីវភាពកម្មករ និងអ្នកមានចំណូលទាប?
  • យុទ្ធនាការណ៍៖ ការសុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • រដ្ឋសភាកម្ពុជាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ស្តីពីការងារ
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • សេចក្តីថ្លែងការណ៍៖ សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន
©2026 ស ម៉ូរ៉ា | Powered by SuperbThemes!