Skip to content
Menu
ស ម៉ូរ៉ា
  • ទំព័រដើម
  • អំពីខ្ញុំ
  • ឯកសារសំខាន់ៗ
    • ឯកសារពាកព័ន្ធនឹងវិស័យការងារ
    • ច្បាប់
  • រូបភាព
  • វីដេអូ
  • ទំនាក់ទំនង
  • ចុះឈ្មោះ
ស ម៉ូរ៉ា

Day: August 3, 2020

សេចក្តីថ្លែងការណ៍៖ សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន

Posted on 03/08/2020

ថ្ងៃទី​៣ ខែសីហា ឆ្នាំ២០២០ – យើងខ្ញុំ​ ជាក្រុមសង្គមស៊ីវិល​ដែលមានរាយនាម​ដូចខាងក្រោម ​សូមសម្ដែង​ការសោកស្ដាយ​ជាខ្លាំង​ចំពោះ​ការចាប់ខ្លួន​លោក រ៉ុង ឈុន​ នៅពេលយប់​ និងសង្ឃឹមថា​ រាជរដ្ឋាភិបាល​ និង​សាលាដំបូងរាជធានីភ្នំពេញ​ នឹងអាច​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​និង​ដោះលែង​រូបលោក​ ពីការឃុំខ្លួនបណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ឱ្យបានឆាប់ ។​ ​ ប្រធាន​សហភាព​សហជីព​កម្ពុជា ​លោក រ៉ុង ឈុន​ ត្រូវបាន​នគរបាល​ចាប់ខ្លួន​ នៅផ្ទះ​របស់លោក ​កាលពីយប់ថ្ងៃសុក្រ​ បន្ទាប់ពី​គណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ បានអំពាវនាវ​ជាសាធារណៈ​ឱ្យអាជ្ញាធរ​ចាត់វិធានការ​ចំពោះ​លោក រ៉ុង ឈុន​ ដែលបាន​អត្ថាធិប្បាយ​ជុំវិញ​ទស្សនៈកិច្ច​របស់លោក​ទៅកាន់​ព្រំដែន​រវាង​ប្រទេសកម្ពុជា​ និង​ប្រទេស​វៀតណាម​ កាលពីថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០​ ថ្មីៗនេះ ។​ លោក រ៉ុង ឈុន​ ដែលជា​តំណាងក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា​ បានផ្ដល់​បទសម្ភាសន៍​តាមវិទ្យុមួយ​នៅមុនពេល​មានការ​ចាប់ខ្លួន​លោក​ប៉ុន្មានម៉ោង​ ដោយ​បានបដិសេធ​លើការចោទប្រកាន់ថា​ រូបលោក​បានចែករំលែក​ព័ត៌មាន​មិនពិត​តាមរយៈ ​សេចក្ដីថ្លែងការណ៍​ជាសាធារណៈមួយ​ កាលពីសប្ដាហ៍មុន​ ពាក់ព័ន្ធ​នឹងករណី​ប្រជាពលរដ្ឋ​លើកឡើង​ពីការបាត់បង់​ដីសហគមន៍​នៅតាម​បណ្ដោយព្រំដែន ។​ លោក រ៉ុង ឈុន​ ត្រូវបាន​នាំខ្លួន​ទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញ​ កាលពីព្រឹកថ្ងៃសៅរ៍ ​និងត្រូវបាន​ចោទប្រកាន់​ពី “បទញុះញង់ ​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្ដិសុខសង្គម”​…

Read More
August 2020
M T W T F S S
 12
3456789
10111213141516
17181920212223
24252627282930
31  
« Jul   Aug »

ព័ត៌មានថ្មីៗ

  • តើរដ្ឋាភិបាលគួរធ្វើខ្លះដើម្បីដោះស្រាយជីវភាពកម្មករ និងអ្នកមានចំណូលទាប?
  • យុទ្ធនាការណ៍៖ ការសុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • រដ្ឋសភាកម្ពុជាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ស្តីពីការងារ
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • សេចក្តីថ្លែងការណ៍៖ សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន
©2026 ស ម៉ូរ៉ា | Powered by SuperbThemes!