ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តំណាង សហភាព សហព័ន្ធធំៗចំនួន១៤ តំណាងឲ្យ វិស័យសណ្ឋាគារ ទេសចរណ៍ សេវាកម្ម និងសំណង់នៅកម្ពុជា បានចូលរួមដាក់ញត្តិទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំឲ្យលុបចោលសេចក្ដីជូនដំណឹង លេខ ០១៨/២០ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០ ស្តីពីការពន្យារពេលបើកប្រាក់អតីតភាពឆ្នាំ ២០១៩ និង ឆ្នាំ ២០២០។ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក និន វណ្ណៈ ទទួលបន្ទុកផ្នែកដោះស្រាយវិវាទនិងកូដកម្មបានមកទទូលញត្តិដោយផ្ទាលពីថ្នាក់ដឹកនាំសហជីព និងបានសន្យាថានឹងជូនដំណឹងដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំង១៤ស្ថាប័នវិញនាសប្តាហ៍ក្រោយខាងមុខនេះ។ សូមបញ្ជាក់ថាកាល់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង លេខ ០១៨/២០ ស្តីពីការពន្យារពេលបើកប្រាក់អតីតភាពឆ្នាំ២០១៩ និង ឆ្នាំ ២០២០ ដែលសេចក្តីជូនដំណឹងនេះធ្វើអោយមានការមិនសប្បាយចិត្តពីបងប្អូនកម្មករនៅគ្រប់វិស័យ ពីព្រោះតែពួកគេបាត់បង់ប្រាក់ចំណូលដោយសាតែវិបត្តិកូវិដ១៩ ហើយថែមទាំងត្រូវបានក្រសួងពន្យាបើកប្រាក់អតីតភាពការងារបស់ពួកគេទៀត។
សេចក្តីថ្លែងការណ៍៖ សូមដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងបញ្ឈប់ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ
ក្រុមសង្គមស៊ីវិល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០បានចេញសេចក្តីថ្លែងការណ៍ សូមស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាទម្លាក់ចោលការចោទប្រកាន់ចំពោះ អ្នកសារព័ត៌មានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ លោក សុខ ឧត្តម និងលោក សុវណ្ណ រឹទ្ធី និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះអ្នកសារព័ត៌មានមិនស្ថិតក្នុងការឃុំឃាំងផ្សេងទៀត ដែលប្រឈមមុខនឹងការផ្ដន្ទាទោសដោយសារការងាររាយការណ៍ព័ត៌មានរបស់ពួកគាត់ ។ ក្រុមសង្គមស៊ីវិលក៏ស្នើរផងដែរដល់រាជរដ្ឋាភិបាលនឹងប្រគល់អាជ្ញាប័ណ្ណវិទ្យុ និងគេហទំព័រផ្សាយព័ត៌មាន ដែលត្រូវបានដកហូតកន្លងមកនិងក្នុងរយៈពេលចុងក្រោយនេះ ដល់ម្ចាស់អាជ្ញាប័ណ្ណទាំងអស់នោះឱ្យបានដំណើរការឡើងវិញ ។
សេចក្តីថ្លែងការណ៍ថ្កោលទោសការសម្រេច របស់ប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារ
ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សហព័ន្ធសហជីពកម្ពុជា (CATU) ថ្កោលទោសការសម្រេចចិត្តរបស់ប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារ ក្នុងការបដិសេធមិនដោះស្រាយវិវាទការងាររួមរបស់សហជីពកម្ពុជាប្រចាំរោងចក្រ រូ ស៊ីង ហ្គាមែន ដោយការសម្រេចចិត្តនេះគឺជាករណីអយុត្តិធម៌ដ៏ធ្ងន់ធ្ងរបំផុតដែលអាចឈានដល់រឹតត្បិតសមត្ថភាពនិងសេរីភាពរបស់សហជីពកម្ពុជាប្រចាំរោងចក្រ រូ ស៊ីង ហ្គាមែន ព្រមទាំងសហជីពមូលដ្ឋាននៅក្នុងរោងចក្រផ្សេងៗក្នុងការការពារសិទ្ធិនិងផលប្រយោជន៍សមាជិករបស់ខ្លួន ។
សេចក្តីថ្លែងការណ៍៖ សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះតំណាងសហគមន៍ជុំវិញការដាក់ញត្តិស្នើសុំជំនួយ អំឡុងពេលរីករាលដាលវីរុសកូវីដ១៩
ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ សង្គមស៊ីវិល សូមសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការធ្វើទុក្ខបុកម្នេញទៅលើតំណាងសហគមន៍មកពីខេត្ត-រាជធានីផ្សេងៗទូទាំងប្រទេស កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ ។ តំណាងសហគមន៍ទាំងនេះ ត្រូវបានឃាត់ខ្លួនដោយមិនត្រឹមត្រូវអស់រយៈពេលប្រមាណជា៧ម៉ោង និងត្រូវបានហៅទៅសួរចម្លើយអំឡុងពេលព្យាយាមដាក់ញត្តិស្នើសុំជំនួយពីរាជរដ្ឋាភិបាលបន្ថែមទៀតដល់សហគមន៍ងាយរងគ្រោះ ក្នុងពេលប្រឈមនឹងវិបត្តិវីរុសកូវីដ១៩ ។ សូមអានសេចក្តីថ្លែងការលំអិតដូចខាងក្រោម៖ សូមទាញយកសេចក្តីថ្លែងការណ៏ពេញ នៅទីនេះ
បទទិវាពលកម្មអន្តរជាតិ
បទទិវាពលកម្មអន្តរជាតិ ជាបទមួយដែលនិពន្ធដោយអង្គការ ការងារកម្ពុជា ហៅកាត់ថា ស៊ីអិលអូ ដែលជាចម្រៀងរៀបរាប់អំពីប្រវត្តនៃទិវាពលកម្មអន្តរជាតិ។ បទនេះត្រូវបានប្រើប្រាស់ក្នុងកម្មករវិធីរបស់កម្មករ និងព្រឹត្តិការណ៍ធំៗរបស់កម្មករដូចជារៀងរាល់ទិវាពលកម្មអន្តរជាតិជាដើម។ លោក ស ម៉ូរ៉ា បានចូលរួមយ៉ាងសកម្មក្នុងចលនា ការងារនៅក្នុងប្រទេសកម្ពុជា សូមរីករាយ និងទស្សនាវិដេអូទាំងស្រុងដូចខាងក្រោម៖
សេចក្តីថ្លែងការណ៍រួម៖ ស្តីពី ការឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងសកម្មជនបរិស្ថានបីរូបទៀត
ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២០ ក្រុមសកម្មជនបរិស្ថាន សមាគម និងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការងារលើវិស័យសិទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថានសូមធ្វើការថ្កោលទោសចំពោះ ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) ខូអិលធីឌី (Think Biotech Co., Ltd) ដែលបានប្រើកងកម្លាំងសន្តិសុខដោយមិនសមហេតុផលក្នុងការឃាត់ខ្លួនសកម្មជនបរិស្ថាននិងព្រៃឈើចំនួន៤ នាក់ រួមមានលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, លោក ខេម សុខឃី និងលោក ស្រី ថី ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់, និងលោក មេន ម៉ាត់ សកម្មជនបរិស្ថានដែលត្រូវបានទទួលរងអំពើហិង្សាពីសំណាក់កម្មករក្រុមហ៊ុននៅក្នុងបរិវេណ និងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុន មុនពេលពួកគេត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ។ សូមអានសេចក្តីថ្លែងការណ៍លំអិតដូចខាងក្រោម៖
ច្បាប់ស្តីពីការងារកម្ពុជា មិនមែនជាឧបសគ្គ សម្រាប់វិនិយោគ
ទស្សនៈលោក ស ម៉ូរ៉ា ប្រធានកម្មវិធី នៃ សហព័ន្ធសហជីពកម្ពុជា ទៅលើការប៉ុនប៉ងរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការកែប្រែច្បាប់ស្តីពីការងាររបស់កម្ពុជា។ សូមមើលវីដេអូនៃពិភាក្សាដូចខាងក្រោម៖
ស្ថានភាពកម្មករកាត់ដេរនៅក្រោយដំណឹងអំពីការដកផ្នែកខ្លះនៃEBA របស់សហគមន៍អឺរ៉ុបមកលើកម្ពុជា
ទស្សនះរបស់អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា(កាទូ)ទៅលើស្ថានភាពទូទៅរបស់កម្មករកាត់ដេរ ក្រោយពីការជូនដំណឹងរបស់សហគមន៍អីរ៉ុបអំពីការសម្រេចដក់ផ្នែកខ្លះនៃEBA មកលើប្រទេសកម្ពុជា
ការអនុវត្តតាមលក្ខខណ្ឌសហគមន៍អឺរ៉ុបដើម្បីរក្សាEBAគ្រាន់តែជាការអនុវត្តតាមធម្មនុញ្ញ
ទស្សនៈលោក ស ម៉ូរ៉ា ទៅលើបញ្ហាប្រឈមនៃការបាត់បងEBA និងការអនុវត្តតាមលក្ខខណ្ឌរបស់សហគមន៍អឺរ៉ុបរបស់រដ្ឋាភិបាលកម្ពុជា។ សូមមើលកិច្ចពិភាក្សាលំអិតដូចខាងក្រោម៖