
ក្នុងស្ថានភាពតម្លៃប្រេងសាំងឡើងថ្លៃដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរជាពិសេសនោះកម្មករនិយោជិតនិងអ្នកមានចំណូលទាម។ ក្នុងស្ថានភាពនេះរដ្ឋាភិបាលគួរមានវិធានការមួយជំនួនដូចខាងក្រោមដើម្បីធានាជីវភាពរស់នៅរបស់កម្មករនិងអ្នកដែលមានចំណូលទាម៖
- ការជួយគាំទ្រជាសាច់ប្រាក់សំរាប់ជនក្រីក្រនិងមានចំណូលទាប គិតគូរគាំទ្រដល់អ្នកអត់មានការងារធ្វើបាត់បងការងារ
- ការបន្ថយពន្ធសូន្យលើប្រេងឥន្ធនៈ និងឧបត្ថម្ភទុនដល់ក្រុមគោលដៅមួយចំនួន(មិនមែនអ្នកមាន)ដូចជាកសិករ ផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតលុយដល់ជនទូទៅ ការដឹកជញ្ជូនកម្មករទៅមកពីផ្ទះទៅកន្លែងធ្វើការនិងត្រឡប់ទៅផ្ទះដោយឥតគិតលុយជាដើម
- គ្រប់គ្រងថ្លៃទំនិញទីផ្សា ពិសេសថ្លៃអាហារ ហើយក៏មើលលទ្ធភាពឧបត្ថម្ភជាអាហារដល់ក្រុមគោលដៅមួយចំនួនផងដែរ
- ត្រូវធានាការងាររបស់កម្មករមិនឲ្យបាត់បង់ដោយការផ្តល់កាលើកទឹកចិត្តដល់ថៅកែ រក្សាផលិកម្មរបស់ខ្លួន ជៀសវាងរំសាយកម្មករ។ ហើយត្រូវពិចារណាកែសម្រួលប្រាក់ឈ្នួលដើម្បីឆ្លើយតបទៅនឹងតម្រូវការចំណាយរបស់កម្មករ
