នៅសប្តាហ៍ទី៦នេះ ក្រុមសង្គមស៊ីវិល បន្តនិយាយអំពីការចាប់ខ្លួនលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីព ក៏ដូចជាការចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍” មកលើសកម្មជនសង្គមជាយុវជនចំនួន ៧នាក់ ដែលជាសមាជិកក្រុម ខ្មែរថាវរៈ និង សមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ដែលតែងតែតវ៉ាអហិង្សាជំទាស់នឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងកញ្ញាឆ្នាំមុន ។
ផ្ទុយស្រឡះពីសកម្មជនសង្គមនានានៅទូទាំងពិភពលោក ដែលតែងទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់សាធារណជន និងអាជ្ញាធររដ្ឋ នៅពេលដែលអ្នកទាំងនោះឈរជួរមុខ និងមានភាពសកម្មនិយមក្នុងកិច្ចការពារសិទិ្ធ និងផលប្រយោជន៍កម្មករ គ្រូបង្រៀន និងបញ្ហាសង្គមនៅប្រទេសយើងដូចជាអ្នកទាំង ៨ នាក់ មិនសូវទទួលបានការគាំទ្រ យកចិត្តទុកដាក់ និងលើកទឹកចិត្តពីអាជ្ញាធររដ្ឋនោះទេ ។ ប៉ុន្តែអ្នកទាំង ៨ បែរជាទទួលការគម្រាមកំហែង បំភិតបំភ័យ និងចាប់ខ្លួនដាក់ពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ ។
ប្រសិនបើអ្នកទាំងនេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គម តទៅទៀត ?
សូមគាំទ្រ និងលើកទឹកចិត្តសកម្មភាពដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋនៅក្នុងប្រទេសយើង ។ សូមចែករំលែករូបភាពខាងក្រោមនេះ !
#ដោះលែងអ្នកការពារសិទិ្ធមនុស្ស
#FreeHumanRightsDefenders