Skip to content
Menu
ស ម៉ូរ៉ា
  • ទំព័រដើម
  • អំពីខ្ញុំ
  • ឯកសារសំខាន់ៗ
    • ឯកសារពាកព័ន្ធនឹងវិស័យការងារ
    • ច្បាប់
  • រូបភាព
  • វីដេអូ
  • ទំនាក់ទំនង
  • ចុះឈ្មោះ
ស ម៉ូរ៉ា

Month: September 2021

យុទ្ធនាការណ៍៖ ការសុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស

Posted on 13/09/2021

នៅសប្តាហ៍ទី៦នេះ ក្រុមសង្គមស៊ីវិល បន្តនិយាយអំពីការចាប់ខ្លួនលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីព ក៏ដូចជាការចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍” មកលើសកម្មជនសង្គមជាយុវជនចំនួន ៧នាក់ ដែលជាសមាជិកក្រុម ខ្មែរថាវរៈ និង សមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ដែលតែងតែតវ៉ាអហិង្សាជំទាស់នឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងកញ្ញាឆ្នាំមុន ។ ផ្ទុយស្រឡះពីសកម្មជនសង្គមនានានៅទូទាំងពិភពលោក ដែលតែងទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់សាធារណជន និងអាជ្ញាធររដ្ឋ នៅពេលដែលអ្នកទាំងនោះឈរជួរមុខ និងមានភាពសកម្មនិយមក្នុងកិច្ចការពារសិទិ្ធ និងផលប្រយោជន៍កម្មករ គ្រូបង្រៀន និងបញ្ហាសង្គមនៅប្រទេសយើងដូចជាអ្នកទាំង ៨ នាក់ មិនសូវទទួលបានការគាំទ្រ យកចិត្តទុកដាក់ និងលើកទឹកចិត្តពីអាជ្ញាធររដ្ឋនោះទេ ។ ប៉ុន្តែអ្នកទាំង ៨ បែរជាទទួលការគម្រាមកំហែង បំភិតបំភ័យ និងចាប់ខ្លួនដាក់ពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ ។ ប្រសិនបើអ្នកទាំងនេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គម តទៅទៀត ? សូមគាំទ្រ និងលើកទឹកចិត្តសកម្មភាពដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋនៅក្នុងប្រទេសយើង ។ សូមចែករំលែករូបភាពខាងក្រោមនេះ ! #ដោះលែងអ្នកការពារសិទិ្ធមនុស្ស…

Read More

រដ្ឋសភាកម្ពុជាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ស្តីពីការងារ

Posted on 10/09/202110/09/2021

រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលសហជីពមើលឃើញថា ការធ្វើវិសោធន៍កម្មនេះបានធ្វើអោយកម្មករខាតបង់បន្ថែមទៀតនូវថ្ងៃឈប់សំរាក់ដោយមានប្រាក់ឈ្នូល។

Read More

យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស

Posted on 01/09/202107/09/2021

នៅសប្តាហ៍ទី៤នេះ ក្រុមសង្គមស៊ីវិល នឹងបន្តលើកឡើងពីការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហជីព ក៏ដូចជាការចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” មកលើសកម្មជនសង្គមជាយុវជននៃក្រុមខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរចំនួន ៧នាក់ ដែលតែងតែតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ។ លោក រ៉ុង ឈុន ក៏ដូចជាមេដឹកនាំសហជីពដទៃទៀត តែងឈរជួរមុខក្នុងការលើកឡើងជាសាធារណៈ អំពីបញ្ហាសិទិ្ធ និងផលប្រយោជន៍របស់គ្រូបង្រៀន ។ ក្រោយពេលលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ តែងតែសកម្មក្នុងការតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនមិនត្រឹមត្រូវចំពោះរូបលោក ។ ប្រសិនបើអ្នកទាំងនេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គម តទៅទៀត ? សូមគាំទ្រ និងលើកទឹកចិត្តសកម្មភាពដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋនៅក្នុងប្រទេសយើង ។ សូមចែករំលែករូបភាពខាងក្រោមនេះ ! #ដោះលែងអ្នកការពារសិទិ្ធមនុស្ស #FreeHumanRightsDefenders

Read More
September 2021
M T W T F S S
 12345
6789101112
13141516171819
20212223242526
27282930  
« Aug    

ព័ត៌មានថ្មីៗ

  • យុទ្ធនាការណ៍៖ ការសុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • រដ្ឋសភាកម្ពុជាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ស្តីពីការងារ
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • សេចក្តីថ្លែងការណ៍៖ សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន
  • លិខិតឆ្លើយតបរបស់សង្គមស៊ីវិលរក្សារជំហរទៅលើរបាយការណ៍ស្តីពីមីក្រូហិរញ្ញវត្ថុ
©2025 ស ម៉ូរ៉ា | Powered by SuperbThemes!