មហាត្មៈ គន្ធី ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ពូកែនៃប្រទេសឥណ្ឌាអំឡុងពេលចលនាទាមទារឯករាជ្យជាតិឥណ្ឌា។ គាត់ជាអ្នកត្រួសត្រាយក្នុងការទប់ទល់ពីការគាបសង្កត់អ្នកបាសបោរជាច្រើន ដោយការប្រកាន់ភ្ជាប់ភាពអត់ធ្មត់ អហិង្សា គន្ធីបានធ្វើអោយប្រទេសឥណ្ឌាឆ្ពោះទៅរកញភាពឯករាជ្យ និងបានបំផុសអោយមានចលនាតស៊ូសំរាប់សិទ្ធនិងសេរីភាព ក្នុងពិភពលោក។ មុនពេលដែលគាត់ត្រូវបានគេធ្វើឃាត គេបានឃើញឱវាទមួយដែលលោកបានសរសេរនៅលើក្រដាស់សំរាប់ចៅប្រុសរបស់គាត់ និងជាគំនិតអប់រំសំរាប់មនុស្សរាល់គ្នា។បាប់កម្មសង្គមទាំងប្រាំពីរនោះមាន៖ នយោបាយដោយគ្មានគោលការណ៍ មានបាន (ទ្រព្យសម្បត្តិ) ដោយមិនធ្វើការ សប្បាយរីករាយដោយគ្មានសតិសម្បជញ្ញៈ មានចំណេះតែគ្មានចរិយាសម្បត្តិ រកស៊ី (ពាណិជ្ជកម្ម) ដោយគ្មានសីលធម៌ វិទ្យាសាស្ត្រដោយគ្មានមនុស្សធម៌ ការគោរពបូជាដោយគ្មានការលះបង់