ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តំណាង សហភាព សហព័ន្ធធំៗចំនួន១៤ តំណាងឲ្យ វិស័យសណ្ឋាគារ ទេសចរណ៍ សេវាកម្ម និងសំណង់នៅកម្ពុជា បានចូលរួមដាក់ញត្តិទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំឲ្យលុបចោលសេចក្ដីជូនដំណឹង លេខ ០១៨/២០ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០ ស្តីពីការពន្យារពេលបើកប្រាក់អតីតភាពឆ្នាំ ២០១៩ និង ឆ្នាំ ២០២០។ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក និន វណ្ណៈ ទទួលបន្ទុកផ្នែកដោះស្រាយវិវាទនិងកូដកម្មបានមកទទូលញត្តិដោយផ្ទាលពីថ្នាក់ដឹកនាំសហជីព និងបានសន្យាថានឹងជូនដំណឹងដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំង១៤ស្ថាប័នវិញនាសប្តាហ៍ក្រោយខាងមុខនេះ។ សូមបញ្ជាក់ថាកាល់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង លេខ ០១៨/២០ ស្តីពីការពន្យារពេលបើកប្រាក់អតីតភាពឆ្នាំ២០១៩ និង ឆ្នាំ ២០២០ ដែលសេចក្តីជូនដំណឹងនេះធ្វើអោយមានការមិនសប្បាយចិត្តពីបងប្អូនកម្មករនៅគ្រប់វិស័យ ពីព្រោះតែពួកគេបាត់បង់ប្រាក់ចំណូលដោយសាតែវិបត្តិកូវិដ១៩ ហើយថែមទាំងត្រូវបានក្រសួងពន្យាបើកប្រាក់អតីតភាពការងារបស់ពួកគេទៀត។