Skip to content
Menu
ស ម៉ូរ៉ា
  • ទំព័រដើម
  • អំពីខ្ញុំ
  • ឯកសារសំខាន់ៗ
    • ឯកសារពាកព័ន្ធនឹងវិស័យការងារ
    • ច្បាប់
  • រូបភាព
  • វីដេអូ
  • ទំនាក់ទំនង
  • ចុះឈ្មោះ
ស ម៉ូរ៉ា

Month: June 2020

កម្មករ កម្មការិនី រោងចក្រកាត់ដេរជួបការលំបាកខ្លាំងក្នុងការសងបំណុល ខណៈដែលវិបត្តិវីរុសកូវីដ១៩ ធ្វើឱ្យរោងចក្រមួយចំនួនផ្អាកដំណើរការ

Posted on 30/06/202007/07/2020

រាជធានីភ្នំពេញ ថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២០ កម្មករ កម្មការិនី រោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា នឹងជួបការលំបាកជាខ្លាំង ក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការដោយសារបញ្ហាកូវីដ១៩ ។ បញ្ហានេះបង្កើត​ឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់ ។ នៅក្នុងរបាយការណ៍ “ការធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” ដែលជារបាយការណ៍សង្ខេបរួមគ្នាមួយ រវាងសម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិជាមួយកម្មករ កម្មការិនី ច្រើនជាង១៥០នាក់ (ភាគច្រើនជាស្ដ្រី) មកពីរោងចក្រកាត់ដេរចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាពីផលលំបាកនៃការជាប់ជំពាក់បំណុលរបស់ពួកគាត់ ខណៈដែលរោងចក្ររាប់រយបានផ្អាកដំណើរការ ដោយសារការរីករាលជាសកលនៃវីរុសកូវីដ១៩នេះ ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កង្វះខាតនៃប្រាក់ឈ្នួលសមរម្យនៅក្នុងប្រទេសកម្ពុជា បានបង្ខំឱ្យកម្មករ កម្មការិនីទាំងនេះ ជំពាក់បំណុលច្រើនឡើងៗ ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពរស់នៅ…

Read More

ឱវាទរបស់ មហាត្មៈ គន្ធី៖ បាបកម្មសង្គមទាំងប្រាំពីរ

Posted on 25/06/202025/06/2020

មហាត្មៈ គន្ធី ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ពូកែនៃប្រទេសឥណ្ឌាអំឡុងពេលចលនាទាមទារឯករាជ្យជាតិឥណ្ឌា។​ គាត់ជាអ្នកត្រួសត្រាយក្នុងការទប់ទល់ពីការគាបសង្កត់អ្នកបាសបោរជាច្រើន ដោយការប្រកាន់ភ្ជាប់ភាពអត់ធ្មត់ អហិង្សា គន្ធីបានធ្វើអោយប្រទេសឥណ្ឌាឆ្ពោះទៅរកញភាពឯករាជ្យ និងបានបំផុសអោយមានចលនាតស៊ូសំរាប់សិទ្ធនិងសេរីភាព ក្នុងពិភពលោក។ មុនពេលដែលគាត់ត្រូវបានគេធ្វើឃាត គេបានឃើញឱវាទមួយដែលលោកបានសរសេរនៅលើក្រដាស់សំរាប់ចៅប្រុសរបស់គាត់ និងជាគំនិតអប់រំសំរាប់មនុស្សរាល់គ្នា។បាប់កម្មសង្គមទាំងប្រាំពីរនោះមាន៖ នយោបាយ​ដោយ​គ្មាន​គោលការណ៍ មាន​បាន​ (ទ្រព្យ​សម្បត្តិ) ដោយ​មិន​ធ្វើ​ការ សប្បាយ​រីករាយ​ដោយ​គ្មាន​សតិសម្បជញ្ញៈ មាន​ចំណេះ​តែ​គ្មាន​ចរិយា​សម្បត្តិ រក​ស៊ី (ពាណិជ្ជកម្ម) ដោយ​គ្មាន​សីលធម៌ វិទ្យាសាស្ត្រ​ដោយ​គ្មាន​មនុស្ស​ធម៌ ការ​គោរព​បូជា​ដោយ​គ្មាន​ការ​លះបង់

Read More

សហជីពស្នើសុំឲ្យលុបចោលសេចក្ដីជូនដំណឹង លេខ ០១៨/២០ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០ ស្តីពីការពន្យារពេលបើកប្រាក់អតីតភាពឆ្នាំ ២០១៩ និង ឆ្នាំ ២០២០

Posted on 22/06/2020

ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តំណាង សហភាព សហព័ន្ធធំៗចំនួន១៤ តំណាងឲ្យ វិស័យសណ្ឋាគារ ទេសចរណ៍ សេវាកម្ម និងសំណង់នៅកម្ពុជា បានចូលរួមដាក់ញត្តិទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំឲ្យលុបចោលសេចក្ដីជូនដំណឹង លេខ ០១៨/២០ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០ ស្តីពីការពន្យារពេលបើកប្រាក់អតីតភាពឆ្នាំ ២០១៩ និង ឆ្នាំ ២០២០។ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក និន វណ្ណៈ ទទួលបន្ទុកផ្នែកដោះស្រាយវិវាទនិងកូដកម្មបានមកទទូលញត្តិដោយផ្ទាលពីថ្នាក់ដឹកនាំសហជីព និងបានសន្យាថានឹងជូនដំណឹងដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំង១៤ស្ថាប័នវិញនាសប្តាហ៍ក្រោយខាងមុខនេះ។ សូមបញ្ជាក់ថាកាល់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង លេខ ០១៨/២០ ស្តីពីការពន្យារពេលបើកប្រាក់អតីតភាពឆ្នាំ២០១៩ និង ឆ្នាំ ២០២០ ដែលសេចក្តីជូនដំណឹងនេះធ្វើអោយមានការមិនសប្បាយចិត្តពីបងប្អូនកម្មករនៅគ្រប់វិស័យ ពីព្រោះតែពួកគេបាត់បង់ប្រាក់ចំណូលដោយសាតែវិបត្តិកូវិដ១៩ ហើយថែមទាំងត្រូវបានក្រសួងពន្យាបើកប្រាក់អតីតភាពការងារបស់ពួកគេទៀត។

Read More
June 2020
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
« May   Jul »

ព័ត៌មានថ្មីៗ

  • យុទ្ធនាការណ៍៖ ការសុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • រដ្ឋសភាកម្ពុជាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ស្តីពីការងារ
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • យុទ្ធនាការណ៍៖ សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
  • សេចក្តីថ្លែងការណ៍៖ សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន
  • លិខិតឆ្លើយតបរបស់សង្គមស៊ីវិលរក្សារជំហរទៅលើរបាយការណ៍ស្តីពីមីក្រូហិរញ្ញវត្ថុ
©2025 ស ម៉ូរ៉ា | Powered by SuperbThemes!
Menu
ស ម៉ូរ៉ា
  • ទំព័រដើម
  • អំពីខ្ញុំ
  • ឯកសារសំខាន់ៗ
    • ឯកសារពាកព័ន្ធនឹងវិស័យការងារ
    • ច្បាប់
  • រូបភាព
  • វីដេអូ
  • ទំនាក់ទំនង
  • ចុះឈ្មោះ