ក្រុមសង្គមស៊ីវិល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០បានចេញសេចក្តីថ្លែងការណ៍ សូមស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាទម្លាក់ចោលការចោទប្រកាន់ចំពោះ អ្នកសារព័ត៌មានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ លោក សុខ ឧត្តម និងលោក សុវណ្ណ រឹទ្ធី និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះអ្នកសារព័ត៌មានមិនស្ថិតក្នុងការឃុំឃាំងផ្សេងទៀត ដែលប្រឈមមុខនឹងការផ្ដន្ទាទោសដោយសារការងាររាយការណ៍ព័ត៌មានរបស់ពួកគាត់ ។ ក្រុមសង្គមស៊ីវិលក៏ស្នើរផងដែរដល់រាជរដ្ឋាភិបាលនឹងប្រគល់អាជ្ញាប័ណ្ណវិទ្យុ និងគេហទំព័រផ្សាយព័ត៌មាន ដែលត្រូវបានដកហូតកន្លងមកនិងក្នុងរយៈពេលចុងក្រោយនេះ ដល់ម្ចាស់អាជ្ញាប័ណ្ណទាំងអស់នោះឱ្យបានដំណើរការឡើងវិញ ។
Month: May 2020
សេចក្តីថ្លែងការណ៍ថ្កោលទោសការសម្រេច របស់ប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារ
ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សហព័ន្ធសហជីពកម្ពុជា (CATU) ថ្កោលទោសការសម្រេចចិត្តរបស់ប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារ ក្នុងការបដិសេធមិនដោះស្រាយវិវាទការងាររួមរបស់សហជីពកម្ពុជាប្រចាំរោងចក្រ រូ ស៊ីង ហ្គាមែន ដោយការសម្រេចចិត្តនេះគឺជាករណីអយុត្តិធម៌ដ៏ធ្ងន់ធ្ងរបំផុតដែលអាចឈានដល់រឹតត្បិតសមត្ថភាពនិងសេរីភាពរបស់សហជីពកម្ពុជាប្រចាំរោងចក្រ រូ ស៊ីង ហ្គាមែន ព្រមទាំងសហជីពមូលដ្ឋាននៅក្នុងរោងចក្រផ្សេងៗក្នុងការការពារសិទ្ធិនិងផលប្រយោជន៍សមាជិករបស់ខ្លួន ។
សេចក្តីថ្លែងការណ៍៖ សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះតំណាងសហគមន៍ជុំវិញការដាក់ញត្តិស្នើសុំជំនួយ អំឡុងពេលរីករាលដាលវីរុសកូវីដ១៩
ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ សង្គមស៊ីវិល សូមសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការធ្វើទុក្ខបុកម្នេញទៅលើតំណាងសហគមន៍មកពីខេត្ត-រាជធានីផ្សេងៗទូទាំងប្រទេស កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ ។ តំណាងសហគមន៍ទាំងនេះ ត្រូវបានឃាត់ខ្លួនដោយមិនត្រឹមត្រូវអស់រយៈពេលប្រមាណជា៧ម៉ោង និងត្រូវបានហៅទៅសួរចម្លើយអំឡុងពេលព្យាយាមដាក់ញត្តិស្នើសុំជំនួយពីរាជរដ្ឋាភិបាលបន្ថែមទៀតដល់សហគមន៍ងាយរងគ្រោះ ក្នុងពេលប្រឈមនឹងវិបត្តិវីរុសកូវីដ១៩ ។ សូមអានសេចក្តីថ្លែងការលំអិតដូចខាងក្រោម៖ សូមទាញយកសេចក្តីថ្លែងការណ៏ពេញ នៅទីនេះ
បទទិវាពលកម្មអន្តរជាតិ
បទទិវាពលកម្មអន្តរជាតិ ជាបទមួយដែលនិពន្ធដោយអង្គការ ការងារកម្ពុជា ហៅកាត់ថា ស៊ីអិលអូ ដែលជាចម្រៀងរៀបរាប់អំពីប្រវត្តនៃទិវាពលកម្មអន្តរជាតិ។ បទនេះត្រូវបានប្រើប្រាស់ក្នុងកម្មករវិធីរបស់កម្មករ និងព្រឹត្តិការណ៍ធំៗរបស់កម្មករដូចជារៀងរាល់ទិវាពលកម្មអន្តរជាតិជាដើម។ លោក ស ម៉ូរ៉ា បានចូលរួមយ៉ាងសកម្មក្នុងចលនា ការងារនៅក្នុងប្រទេសកម្ពុជា សូមរីករាយ និងទស្សនាវិដេអូទាំងស្រុងដូចខាងក្រោម៖