ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០
សហព័ន្ធសហជីពកម្ពុជា (CATU) ថ្កោលទោសការសម្រេចចិត្តរបស់ប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារ ក្នុងការបដិសេធមិនដោះស្រាយវិវាទការងាររួមរបស់សហជីពកម្ពុជាប្រចាំរោងចក្រ រូ ស៊ីង ហ្គាមែន ដោយការសម្រេចចិត្តនេះគឺជាករណីអយុត្តិធម៌ដ៏ធ្ងន់ធ្ងរបំផុតដែលអាចឈានដល់រឹតត្បិតសមត្ថភាពនិងសេរីភាពរបស់សហជីពកម្ពុជាប្រចាំរោងចក្រ រូ ស៊ីង ហ្គាមែន ព្រមទាំងសហជីពមូលដ្ឋាននៅក្នុងរោងចក្រផ្សេងៗក្នុងការការពារសិទ្ធិនិងផលប្រយោជន៍សមាជិករបស់ខ្លួន ។