នៅសប្តាហ៍ទី៤នេះ ក្រុមសង្គមស៊ីវិល នឹងបន្តលើកឡើងពីការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហជីព ក៏ដូចជាការចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” មកលើសកម្មជនសង្គមជាយុវជននៃក្រុមខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរចំនួន ៧នាក់ ដែលតែងតែតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ។
លោក រ៉ុង ឈុន ក៏ដូចជាមេដឹកនាំសហជីពដទៃទៀត តែងឈរជួរមុខក្នុងការលើកឡើងជាសាធារណៈ អំពីបញ្ហាសិទិ្ធ និងផលប្រយោជន៍របស់គ្រូបង្រៀន ។ ក្រោយពេលលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ តែងតែសកម្មក្នុងការតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនមិនត្រឹមត្រូវចំពោះរូបលោក ។
ប្រសិនបើអ្នកទាំងនេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេ ដើម្បីសិទិ្ធ និងផលប្រយោជន៍គ្រូបង្រៀន និងបញ្ហាសង្គម តទៅទៀត ?
សូមគាំទ្រ និងលើកទឹកចិត្តសកម្មភាពដើម្បីប្រយោជន៍សង្គម និងប្រជាពលរដ្ឋនៅក្នុងប្រទេសយើង ។ សូមចែករំលែករូបភាពខាងក្រោមនេះ !